អង្គការស្តារកម្ពុជាបានសម្របសម្រួល និងបាន​សហការ​យ៉ាងល្អជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់​ និង ខេត្តកំពង់ឆ្នាំង​ ជាពិសេសជាមួយក្រសួងបរិស្ថានបរិស្ថាន​ ក្នុងការរៀបចំបង្កេីត​ បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិបានរយៈពេលជិតពីរឆ្នាំមកហេីយ​ និងបានបណ្តុះបណ្តាលកសាងសមត្តភាពដល់ពួកគាត់។

ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ លោកស្រី​ ឈាន សាវរីយ៍ ជាសមាជិកបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិខេត្តកំពង់ឆ្នាំង​បានជាប់ជាប្រធានបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាបដោយមានបេក្ខជនចូលរួមឈរឈ្មោះប្រកួតប្រជែងសរុប៣១នាក់មកពីខេត្តគោលដៅ៦ខេត្តគឺកំពង់ឆ្នាំង​ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កោះកុងនិងខេត្តកំពតក្រោមការរៀបចំដោយក្រសួងបរិស្ថាននៅសាលាខេត្តកំពត

 

27 02 19 4

27 02 19 3

27 02 19 2

27 02 19 1